5. នាងអ័ហូលីបាម៉ាក៏បង្កើតយេអ៊ូស យ៉ាឡាម និងកូរេ នោះជាកូនរបស់អេសាវដែលបានកើតឡើងដល់គាត់នៅស្រុកកាណាន
6. រួចអេសាវគាត់នាំប្រពន្ធ និងកូនប្រុសកូនស្រីរបស់គាត់ ព្រមទាំងពួកអ្នកនៅផ្ទះគាត់ទាំងអស់ និងហ្វូងសត្វ ហើយនឹងរបស់ទ្រព្យទាំងប៉ុន្មានដែលគាត់បានកាលនៅស្រុកកាណាន ចេញទៅនៅស្រុកមួយឃ្លាតពីយ៉ាកុបជាប្អូន
7. ពីព្រោះទ្រព្យសម្បត្តិរបស់គេមានយ៉ាងសន្ធឹក និងនៅជាមួយគ្នាពុំបាន ស្រុកដែលគេសំណាក់នៅនោះមិនល្មមនឹងចិញ្ចឹមដល់គេបានទេ ដោយព្រោះហ្វូងសត្វទាំងនោះ
8. ដូច្នេះអេសាវគាត់តាំងទីលំនៅនៅត្រង់ភ្នំសៀរ ឯអេសាវ នោះគឺជាអេដំម។
9. នេះជាដំណវង្ស តពីអេសាវជាអយ្យកោពួកសាសន៍អេដំម នៅក្នុងស្រុកភ្នំសៀរ
10. នេះជាឈ្មោះនៃពួកកូនចៅអេសាវ គឺអេលីផាសជាកូនអ័ដាប្រពន្ធអេសាវ និងរេហួលជាកូនបាសម៉ាតប្រពន្ធអេសាវ
11. ហើយកូនចៅរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស
12. ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់
13. ហើយនេះជាកូនចៅរេហួល គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា នោះសុទ្ធតែជាកូនចៅរបស់បាសម៉ាត ប្រពន្ធអេសាវដែរ
14. ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរេឲ្យអេសាវ។
15. នេះជាមេក្នុងពួកកូនចៅអេសាវទាំងប៉ុន្មាន គឺក្នុងកូនចៅអេលីផាសជាកូនច្បងរបស់អេសាវ មានថេម៉ាន១ អូម៉ារ១ សេផូរ១ កេណាស១
16. កូរេ១ កាថាម១ និងអាម៉ាលេក១ នោះជាពួកមេដែលកើតពីអេលីផាស នៅស្រុកអេដំម សុទ្ធតែកូនចៅរបស់អ័ដាទាំងអស់។
17. នេះជាមេក្នុងពួកកូនចៅរេហួល កូនអេសាវ គឺណាហាត់១ សេរ៉ាស១ សាំម៉ា១ ហើយនឹងមីសសា១ នោះជាពួកមេដែលកើតពីរេហួលនៅស្រុកអេដំម សុទ្ធតែជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវទាំងអស់។
18. នេះជាមេក្នុងពួកកូនចៅអ័ហូលីបាម៉ា ប្រពន្ធរបស់អេសាវ គឺយេអ៊ូស១ យ៉ាឡាម១ ហើយនឹងកូរេ១ នោះជាពួកមេដែលកើតពីអ័ហូលីបាម៉ា កូនអ័ន៉ា ប្រពន្ធអេសាវ