36. ហាដាឌ់ក៏សុគតទៅ រួចសាំឡាពីម៉ាសរេកាបានសោយរាជ្យជំនួសទ្រង់
37. សាំឡាក៏សុគតទៅ រួចសូលពីរេហូបូតដែលនៅមាត់ទន្លេ បានសោយរាជ្យជំនួសទ្រង់
38. សូលក៏សុគតទៅ រួចបាល-ហាណាន់ជាកូនអ័កបោរ បានសោយរាជ្យជំនួសទ្រង់
39. បាល-ហាណាន់ជាកូនអ័កបោរក៏សុគតទៅ រួចហាដារបានសោយរាជ្យជំនួសទ្រង់ ទីក្រុងទ្រង់ហៅថា ប៉ាវ ហើយភរិយាទ្រង់នាមជាមហេថាបែល ជាកូនម៉ាតរ៉េឌ ដែលជាកូនមេសាហាប់។
40. នេះជាឈ្មោះនៃ ពួកមេដែលកើតពីអេសាវមកតាមគ្រួ តាមស្រុក តាមឈ្មោះគេ គឺធីមណា១ អាលវ៉ា១ យេថេត១