លោកុប្បត្តិ 36:32-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. គឺ​បេឡា​ជា​កូន​បេអ៊រ បាន​សោយ​រាជ្យ​នៅ​ស្រុក​អេដំម ហើយ​ទី​ក្រុង​របស់​ទ្រង់ គឺ​ឌីន‌ហាបា

33. បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់​ជា​កូន​សេរ៉ាស​ពី​បុសរ៉ា បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

34. យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

35. ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់​ជា​កូន​បេដាឌ់ ដែល​បាន​វាយ​ពួក​ម៉ាឌាន នៅ​វាល​ស្រុក​ម៉ូអាប់​បាន​សោយ​រាជ្យ​ជំនួស​ទ្រង់​ឡើង ហើយ​ទី​ក្រុង​ទ្រង់ គឺ​អាវីត

36. ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា​ពី​ម៉ាស‌រេកា​បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

37. សាំឡា​ក៏​សុគត​ទៅ រួច​សូល​ពី​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

38. សូល​ក៏​សុគត​ទៅ រួច​បាល-ហាណាន់​ជា​កូន​អ័កបោរ បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់

39. បាល-ហាណាន់​ជា​កូន​អ័កបោរ​ក៏​សុគត​ទៅ រួច​ហាដារ​បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​ទ្រង់​ហៅ​ថា ប៉ាវ ហើយ​ភរិយា​ទ្រង់​នាម​ជា​មហេថា‌បែល ជា​កូន​ម៉ាត‌រ៉េឌ ដែល​ជា​កូន​មេសា‌ហាប់។

40. នេះ​ជា​ឈ្មោះ​នៃ ពួក​មេ​ដែល​កើត​ពី​អេសាវ​មក​តាម​គ្រួ តាម​ស្រុក តាម​ឈ្មោះ​គេ គឺ​ធីមណា​១ អាលវ៉ា​១ យេថេត​១

41. អ័ហូ‌លី‌បាម៉ា​១ អេឡា​១ ពីណូន​១

42. កេណាស​១ ថេម៉ាន​១ មីបសា​១

43. ម៉ាក‌ឌាល​១ និង​អ៊ីរ៉ាម​១ នោះ​ជា​ពួក​មេ​របស់​សាសន៍​អេដំម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​គេ គឺ​អេសាវ​នេះ​ជា​អយ្យកោ​នៃ​ពួក​សាសន៍​អេដំម។

លោកុប្បត្តិ 36