27. នេះជាកូនចៅអេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន
28. នេះជាកូនចៅឌីសាន គឺអ៊ូស និងអ័រ៉ាន
29. នេះជាពួកមេដែលកើតពីពួកហូរីមក គឺឡូថាន១ សូបាល១ ស៊ីបៀន១ អ័ន៉ា១
30. ឌីសសុន១ អេស៊ើរ១ ហើយឌីសាន១ នោះសុទ្ធតែជាមេ ដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរតាមមេគេទាំងប៉ុន្មាន។
31. នេះជាពួកស្តេច ដែលសោយរាជ្យនៅស្រុកអេដំម ក្នុងគ្រាមុនដែលមានស្តេចណាមួយសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ
32. គឺបេឡាជាកូនបេអ៊រ បានសោយរាជ្យនៅស្រុកអេដំម ហើយទីក្រុងរបស់ទ្រង់ គឺឌីនហាបា
33. បេឡាក៏សុគតទៅ រួចយ៉ូបាប់ជាកូនសេរ៉ាសពីបុសរ៉ា បានសោយរាជ្យជំនួសទ្រង់