24. នេះជាកូនចៅស៊ីបៀន គឺអៃយ៉ា ហើយអ័ន៉ា គឺអ័ន៉ានេះដែលប្រទះឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន ក្នុងកាលដែលកំពុងតែឃ្វាលលារបស់ស៊ីបៀនជាឪពុកខ្លួន
25. នេះជាកូនចៅអ័ន៉ា និងឌីសសុន និងអ័ហូលីបាម៉ាជាកូនស្រីអ័ន៉ា
26. នេះជាកូនចៅឌីសសុន គឺហែមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន
27. នេះជាកូនចៅអេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន
28. នេះជាកូនចៅឌីសាន គឺអ៊ូស និងអ័រ៉ាន
29. នេះជាពួកមេដែលកើតពីពួកហូរីមក គឺឡូថាន១ សូបាល១ ស៊ីបៀន១ អ័ន៉ា១
30. ឌីសសុន១ អេស៊ើរ១ ហើយឌីសាន១ នោះសុទ្ធតែជាមេ ដែលកើតពីពួកហូរី នៅក្នុងស្រុកសៀរតាមមេគេទាំងប៉ុន្មាន។
31. នេះជាពួកស្តេច ដែលសោយរាជ្យនៅស្រុកអេដំម ក្នុងគ្រាមុនដែលមានស្តេចណាមួយសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ
32. គឺបេឡាជាកូនបេអ៊រ បានសោយរាជ្យនៅស្រុកអេដំម ហើយទីក្រុងរបស់ទ្រង់ គឺឌីនហាបា
33. បេឡាក៏សុគតទៅ រួចយ៉ូបាប់ជាកូនសេរ៉ាសពីបុសរ៉ា បានសោយរាជ្យជំនួសទ្រង់
34. យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាមពីស្រុកពួកថេម៉ាន បានសោយរាជ្យជំនួសទ្រង់
35. ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ជាកូនបេដាឌ់ ដែលបានវាយពួកម៉ាឌាន នៅវាលស្រុកម៉ូអាប់បានសោយរាជ្យជំនួសទ្រង់ឡើង ហើយទីក្រុងទ្រង់ គឺអាវីត
36. ហាដាឌ់ក៏សុគតទៅ រួចសាំឡាពីម៉ាសរេកាបានសោយរាជ្យជំនួសទ្រង់