លោកុប្បត្តិ 36:20-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ឯ​កូន​ចៅ​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា

21. ឌីសុន អេស៊ើរ និង​ឌីសាន នោះ​ជា​ពួក​មេ​ដែល​កើត​ពី​សាសន៍​ហូរី ជា​កូន​ចៅ​សៀរ​នៅ​ក្នុង​ស្រុក​អេដំម​ទាំង​អស់

22. កូន​ចៅ​ឡូថាន គឺ​ហូរី ហេម៉ាន ហើយ​ប្អូន​ស្រី​ឡូថាន គឺ​ធីមណា

23. នេះ​ជា​កូន​ចៅ​របស់​សូបាល គឺ​អាលវ៉ាន ម៉ាន៉ា‌ហាត់ អេបាល សេផូរ ហើយ​អូណាម

24. នេះ​ជា​កូន​ចៅ​ស៊ីបៀន គឺ​អៃយ៉ា ហើយ​អ័ន៉ា គឺ​អ័ន៉ា​នេះ​ដែល​ប្រទះ​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក​ខ្លួន

25. នេះ​ជា​កូន​ចៅ​អ័ន៉ា និង​ឌីសសុន និង​អ័ហូ‌លី‌បាម៉ា​ជា​កូន​ស្រី​អ័ន៉ា

26. នេះ​ជា​កូន​ចៅ​ឌីសសុន គឺ​ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន

27. នេះ​ជា​កូន​ចៅ​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន

28. នេះ​ជា​កូន​ចៅ​ឌីសាន គឺ​អ៊ូស និង​អ័រ៉ាន

29. នេះ​ជា​ពួក​មេ​ដែល​កើត​ពី​ពួក​ហូរី​មក គឺ​ឡូថាន​១ សូបាល​១ ស៊ីបៀន​១ អ័ន៉ា​១

30. ឌីសសុន​១ អេស៊ើរ​១ ហើយ​ឌីសាន​១ នោះ​សុទ្ធ​តែ​ជា​មេ ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ​តាម​មេ​គេ​ទាំង​ប៉ុន្មាន។

លោកុប្បត្តិ 36