លោកុប្បត្តិ 36:14-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​ប្រពន្ធ​អេសាវ នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ​ឲ្យ​អេសាវ។

15. នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អេសាវ​ទាំង​ប៉ុន្មាន គឺ​ក្នុង​កូន​ចៅ​អេលី‌ផាស​ជា​កូន​ច្បង​របស់​អេសាវ មាន​ថេម៉ាន​១ អូម៉ារ​១ សេផូរ​១ កេណាស​១

16. កូរេ​១ កាថាម​១ និង​អាម៉ា‌លេក​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អេលី‌ផាស នៅ​ស្រុក​អេដំម សុទ្ធ​តែ​កូន​ចៅ​របស់​អ័ដា​ទាំង​អស់។

លោកុប្បត្តិ 36