លោកុប្បត្តិ 36:10-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នេះ​ជា​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អេសាវ គឺ​អេលី‌ផាស​ជា​កូន​អ័ដា​ប្រពន្ធ​អេសាវ និង​រេហួល​ជា​កូន​បាសម៉ាត​ប្រពន្ធ​អេសាវ

11. ហើយ​កូន​ចៅ​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស

12. ឯ​ធីមណា​ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស​កូន​អេសាវ នាង​បង្កើត​អាម៉ា‌លេក​ឲ្យ​អេលី‌ផាស នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័ដា​ប្រពន្ធ​អេសាវ​ទាំង​អស់

13. ហើយ​នេះ​ជា​កូន​ចៅ​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ប្រពន្ធ​អេសាវ​ដែរ

14. ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​ប្រពន្ធ​អេសាវ នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ​ឲ្យ​អេសាវ។

15. នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អេសាវ​ទាំង​ប៉ុន្មាន គឺ​ក្នុង​កូន​ចៅ​អេលី‌ផាស​ជា​កូន​ច្បង​របស់​អេសាវ មាន​ថេម៉ាន​១ អូម៉ារ​១ សេផូរ​១ កេណាស​១

16. កូរេ​១ កាថាម​១ និង​អាម៉ា‌លេក​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អេលី‌ផាស នៅ​ស្រុក​អេដំម សុទ្ធ​តែ​កូន​ចៅ​របស់​អ័ដា​ទាំង​អស់។

17. នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​រេហួល កូន​អេសាវ គឺ​ណាហាត់​១ សេរ៉ាស​១ សាំម៉ា​១ ហើយ​នឹង​មីសសា​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដំម សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​ទាំង​អស់។

18. នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អ័ហូ‌លី‌បាម៉ា ប្រពន្ធ​របស់​អេសាវ គឺ​យេអ៊ូស​១ យ៉ាឡាម​១ ហើយ​នឹង​កូរេ​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អ័ហូ‌លី‌បាម៉ា កូន​អ័ន៉ា ប្រពន្ធ​អេសាវ

19. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​អេសាវ ហើយ​ជា​មេ​ទាំង​គេ​អស់​ឯ​អេសាវ គឺ​ជា​អេដំម។

20. ឯ​កូន​ចៅ​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា

21. ឌីសុន អេស៊ើរ និង​ឌីសាន នោះ​ជា​ពួក​មេ​ដែល​កើត​ពី​សាសន៍​ហូរី ជា​កូន​ចៅ​សៀរ​នៅ​ក្នុង​ស្រុក​អេដំម​ទាំង​អស់

22. កូន​ចៅ​ឡូថាន គឺ​ហូរី ហេម៉ាន ហើយ​ប្អូន​ស្រី​ឡូថាន គឺ​ធីមណា

23. នេះ​ជា​កូន​ចៅ​របស់​សូបាល គឺ​អាលវ៉ាន ម៉ាន៉ា‌ហាត់ អេបាល សេផូរ ហើយ​អូណាម

24. នេះ​ជា​កូន​ចៅ​ស៊ីបៀន គឺ​អៃយ៉ា ហើយ​អ័ន៉ា គឺ​អ័ន៉ា​នេះ​ដែល​ប្រទះ​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក​ខ្លួន

25. នេះ​ជា​កូន​ចៅ​អ័ន៉ា និង​ឌីសសុន និង​អ័ហូ‌លី‌បាម៉ា​ជា​កូន​ស្រី​អ័ន៉ា

26. នេះ​ជា​កូន​ចៅ​ឌីសសុន គឺ​ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន

លោកុប្បត្តិ 36