1. នេះជាបញ្ជីដំណវង្សពីអេសាវ គឺជាអេដំម
2. អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី
3. និងបាសម៉ាតជាកូនអ៊ីសម៉ាអែល ហើយជាប្អូននេបាយ៉ូត
4. ឯអ័ដា នាងបង្កើតអេលីផាសឲ្យអេសាវ ហើយបាសម៉ាតនាងបង្កើតរេហួល
5. នាងអ័ហូលីបាម៉ាក៏បង្កើតយេអ៊ូស យ៉ាឡាម និងកូរេ នោះជាកូនរបស់អេសាវដែលបានកើតឡើងដល់គាត់នៅស្រុកកាណាន
6. រួចអេសាវគាត់នាំប្រពន្ធ និងកូនប្រុសកូនស្រីរបស់គាត់ ព្រមទាំងពួកអ្នកនៅផ្ទះគាត់ទាំងអស់ និងហ្វូងសត្វ ហើយនឹងរបស់ទ្រព្យទាំងប៉ុន្មានដែលគាត់បានកាលនៅស្រុកកាណាន ចេញទៅនៅស្រុកមួយឃ្លាតពីយ៉ាកុបជាប្អូន
7. ពីព្រោះទ្រព្យសម្បត្តិរបស់គេមានយ៉ាងសន្ធឹក និងនៅជាមួយគ្នាពុំបាន ស្រុកដែលគេសំណាក់នៅនោះមិនល្មមនឹងចិញ្ចឹមដល់គេបានទេ ដោយព្រោះហ្វូងសត្វទាំងនោះ
8. ដូច្នេះអេសាវគាត់តាំងទីលំនៅនៅត្រង់ភ្នំសៀរ ឯអេសាវ នោះគឺជាអេដំម។
9. នេះជាដំណវង្ស តពីអេសាវជាអយ្យកោពួកសាសន៍អេដំម នៅក្នុងស្រុកភ្នំសៀរ
10. នេះជាឈ្មោះនៃពួកកូនចៅអេសាវ គឺអេលីផាសជាកូនអ័ដាប្រពន្ធអេសាវ និងរេហួលជាកូនបាសម៉ាតប្រពន្ធអេសាវ
11. ហើយកូនចៅរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម និងកេណាស
12. ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់