1. រួចមកព្រះទ្រង់មានព្រះបន្ទូលនឹងយ៉ាកុបថា ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ ត្រូវស្អាងអាសនា១ថ្វាយព្រះដែលបានលេចមកឯឯង ក្នុងកាលដែលឯងរត់ចេញពីអេសាវបងឯង
2. នោះយ៉ាកុបគាត់ប្រាប់ដល់ពួកគ្រួគាត់ និងអស់អ្នកដែលនៅជាមួយថា ចូរចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសំអាតខ្លួន ហើយផ្លាស់សំលៀកបំពាក់ឯងចុះ
3. ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ អញនឹងស្អាងអាសនា១ថ្វាយព្រះ ដែលទ្រង់បានឆ្លើយមកអញ ក្នុងកាលដែលអញមានសេចក្ដីវេទនា ហើយបានគង់ជាមួយនឹងអញតាមផ្លូវដែលអញដើរដំណើរមក
4. នោះគេក៏ប្រគល់ព្រះដទៃទាំងប៉ុន្មានដែលនៅដៃគេ ព្រមទាំងកាវទាំងអស់ដែលនៅត្រចៀកគេដល់យ៉ាកុប រួចគាត់កប់ចោលនៅក្រោមដើមម៉ៃសាក់ដែលនៅជិតស៊ីគែម
5. គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។
6. យ៉ាកុប និងពួកអ្នកទាំងប៉ុន្មាន ដែលនៅជាមួយនឹងគាត់ ក៏ទៅដល់លូស ដែលនៅក្នុងស្រុកកាណាន គឺជាបេត-អែល
7. នៅទីនោះគាត់ស្អាងអាសនា១ រួចដាក់ឈ្មោះទីនោះថា អែល-បេត-អែល ដ្បិតគឺនៅទីនោះហើយ ដែលព្រះទ្រង់បានលេចមកឯគាត់ ក្នុងកាលដែលគាត់រត់ពីបងទៅ
8. គ្រានោះដេបូរ៉ាជាមេនំរេបិកាក៏ស្លាប់ ហើយគេកប់នាង នៅក្រោមដើមម៉ៃសាក់ខាងក្រោមបេត-អែល ដែលគេហៅថា ដើមម៉ៃសាក់ទឹកភ្នែក។