17. ប៉ុន្តែបើពួកទ្រង់មិនព្រមកាត់ស្បែកធ្វើតាមយើងខ្ញុំទេ នោះយើងខ្ញុំនឹងយកកូនស្រីរបស់យើងខ្ញុំមកវិញ ហើយនឹងចេញបាត់ទៅ។
18. ពាក្យទាំងនោះក៏នាំឲ្យពេញព្រះទ័យហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ដែរ
19. បុត្រកំឡោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ពីព្រោះទ្រង់មានព្រះទ័យអំណរនឹងកូនស្រីរបស់យ៉ាកុបណាស់ ទ្រង់ជាមនុស្សដែលគេរាប់អានលើសជាងទាំងអស់នៅក្នុងពួកដំណាក់បិតាទ្រង់
20. នោះហាម៉ោរ និងស៊ីគែមជាបុត្រក៏ទៅឯទ្វារក្រុង មានព្រះបន្ទូលនឹងពួកមនុស្សនៅទីក្រុងទ្រង់ថា
21. មនុស្សទាំងនោះគេមានសេចក្ដីមេត្រីនឹងយើងទេ ដូច្នេះចូរឲ្យគេអាស្រ័យនៅក្នុងស្រុក និងធ្វើជំនួញជួញប្រែចុះ ដ្បិតមើល ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅគេដែរ