1. ឯឌីណា ជាកូនស្រីដែលលេអាបានបង្កើតឲ្យយ៉ាកុប នាងចេញទៅមើលពួកកូនស្រីស្រុកនោះ
2. ខណៈនោះស៊ីគែម ជាបុត្រហាម៉ោរសាសន៍ហេវីជាស្តេចស្រុកនោះ ទ្រង់ឃើញនាង ក៏នាំយកទៅដេកបង្ខូច
3. ទ្រង់សព្វព្រះទ័យនឹងឌីណាជាកូនយ៉ាកុបណាស់ ព្រមទាំងប្រតិព័ទ្ធនឹងនាងផង ហើយនិយាយលួងលោមដល់នាង
4. ស៊ីគែមទូលហាម៉ោរ ជាបិតាថា សូមយកនាងនេះមកឲ្យធ្វើជាប្រពន្ធទូលបង្គំចុះ
5. រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ យ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។
6. ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានព្រះបន្ទូលនឹងយ៉ាកុប
7. ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្ដីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ