លោកុប្បត្តិ 32:20-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. គឺ​ត្រូវ​ជំរាប​លោក​ថា មើល យ៉ាកុប​ជា​អ្នក​បំរើ​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ នេះ​ដ្បិត​គាត់​គិត​ថា អញ​នឹង​រំងាប់​ចិត្ត​បង ដោយ​ជំនូន​ដែល​ទៅ​មុខ​អញ រួច​អញ​នឹង​ឃើញ​មុខ​បង នោះ​ប្រហែល​ជា​នឹង​ទទួល​អញ​ដោយ​ស្រួល​ហើយ

21. ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន​គាត់ តែ​ឯ​ខ្លួន​គាត់ បាន​ដេក​នៅ​ក្នុង​ទី​សំណាក់​នោះ​១​យប់​សិន

22. រួច​គាត់​ក្រោក​ឡើង​ទាំង​យប់​នាំ​យក​ប្រពន្ធ​ទាំង​២ និង​បាវ​ស្រី​ទាំង​២ ព្រម​ទាំង​កូន​គាត់​ទាំង​១១​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក​ត្រង់​ផ្លូវ​ឆ្លង​ទៅ

23. គាត់​នាំ​អ្នក​ទាំង​នោះ​ទៅ​ឲ្យ​ឆ្លង​ស្ទឹង ហើយ​ក៏​ឲ្យ​គេ​យក​អីវ៉ាន់​គាត់​ឆ្លង​ទៅ​ដែរ។

24. ដូច្នេះ យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ

លោកុប្បត្តិ 32