លោកុប្បត្តិ 32:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន។

13. យប់​នោះ គាត់​សំណាក់​នៅ​ទី​នោះ រួច​ក៏​យក​របស់​ទ្រព្យ​គាត់​ខ្លះ​ទុក​ជា​ជំនូន​សំរាប់​ជូន​ដល់​អេសាវ​ជា​បង

14. គឺ​ពពែ​ញី​២០០ ពពែ​ឈ្មោល​២០ ចៀម​ញី​២០០ ចៀម​ឈ្មោល​២០

15. អូដ្ឋ​ញី​ដែល​បំបៅ​កូន​៣០ ព្រម​ទាំង​កូន​ផង គោ​ញី​៤០ គោ​ឈ្មោល​១០ លា​ញី​២០ និង​កូន​លា​១០

16. គាត់​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​នៃ​ពួក​បំរើ​គាត់​ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​បាវ​នោះ​ថា ចូរ​ឆ្លង​ទៅ​មុន​អញ ដើរ​ឲ្យ​ដាច់​ពី​គ្នា​ដោយ​ពួកៗ

17. គាត់​ក៏​បង្គាប់​ដល់​អ្នក​ដែល​ដើរ​មុន​គេ​ថា កាល​ណា​អេសាវ​បង​អញ​មក​ជួប​នឹង​ឯង ហើយ​សួរ​ថា ឯង​ជា​ពួក​របស់​អ្នក​ណា ហើយ​ទៅ​ឯ​ណា តើ​ហ្វូង​សត្វ​នៅ​មុខ​ឯង​ទាំង​នេះ​ជា​របស់​ផង​អ្នក​ណា

18. នោះ​ត្រូវ​ជំរាប​ថា នេះ​ជា​របស់​ផង​យ៉ាកុប​ជា​អ្នក​បំរើ​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​ដល់​អេសាវ​ជា​លោក​ម្ចាស់​ខ្ញុំ ហើយ​មើល លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ

19. គាត់​បង្គាប់​អ្នក​ទី​២​ដូច្នោះ​ដែរ ព្រម​ទាំង​អ្នក​ទី​៣ និង​ពួក​អ្នក​ដែល​ដើរ​តាម​ហ្វូង​សត្វ​ទាំង​អស់​ផង​ថា កាល​ណា​ឃើញ​អេសាវ នោះ​ចូរ​ជំរាប​តាម​ពាក្យ​នេះ​ដូច​គ្នា

20. គឺ​ត្រូវ​ជំរាប​លោក​ថា មើល យ៉ាកុប​ជា​អ្នក​បំរើ​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ នេះ​ដ្បិត​គាត់​គិត​ថា អញ​នឹង​រំងាប់​ចិត្ត​បង ដោយ​ជំនូន​ដែល​ទៅ​មុខ​អញ រួច​អញ​នឹង​ឃើញ​មុខ​បង នោះ​ប្រហែល​ជា​នឹង​ទទួល​អញ​ដោយ​ស្រួល​ហើយ

លោកុប្បត្តិ 32