លោកុប្បត្តិ 30:41-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

41. កាល​បើ​សត្វ​ណា​ដែល​ខ្លាំង​ចង់​ជាន់​គ្នា នោះ​យ៉ាកុប​តែង‌តែ​ទៅ​ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ​ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​បាន​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​នោះ​ចុះ

42. តែ​ចំណែក​ឯ​សត្វ​ណា​ដែល​ខ្សោយ​វិញ នោះ​គាត់​មិន​ដាក់​មែក​ឈើ​នោះ​ទេ ហេតុ​នោះ​បាន​ជា​សត្វ​ណា​ដែល​ខ្សោយៗ​ជា​របស់​ផង​ឡាបាន់ ហើយ​សត្វ​ណា​ដែល​ខ្លាំងៗ​ជា​របស់​ផង​យ៉ាកុប​ទាំង​អស់។

43. ដូច្នេះ គាត់​ក៏​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក គាត់​មាន​ហ្វូង​សត្វ​ជា​ច្រើន និង​បាវ​ប្រុស​បាវ​ស្រី ព្រម​ទាំង​អូដ្ឋ ហើយ​នឹង​លា​ដែរ។

លោកុប្បត្តិ 30