29. ហើយឲ្យប៊ីលហាជាបាវស្រីខ្លួនទៅបំរើរ៉ាជែលដែរ
30. យ៉ាកុបក៏ចូលទៅឯរ៉ាជែល ហើយស្រឡាញ់នាងជាងលេអា រួចគាត់នៅបំរើឡាបាន់៧ឆ្នាំទៀត។
31. ព្រះយេហូវ៉ាទ្រង់ឃើញថា យ៉ាកុបស្អប់លេអា នោះទ្រង់ប្រោសឲ្យនាងបង្កើតកូនបាន តែរ៉ាជែលនាងមានពោះអារវិញ
32. លេអាក៏មានទំងន់បង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា រូបេន ដោយនឹកថា ព្រះយេហូវ៉ាទ្រង់បានទតមើលសេចក្ដីទុក្ខលំបាករបស់អញនេះហើយ ឥឡូវនេះ ប្ដីអញនឹងស្រឡាញ់ដល់អញ
33. នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនឹកថា ព្រះយេហូវ៉ាទ្រង់បានឮថាគាត់ស្អប់អញ បានជាទ្រង់ប្រទានកូននេះមកអញទៀត នាងឲ្យឈ្មោះថា ស៊ីម្មាន
34. រួចនាងមានទំងន់បង្កើតបានកូនប្រុស១ទៀត នោះនាងគិតថា ឥឡូវប្ដីអញមុខជាចូលចិត្តនឹងអញម្តងណេះហើយ ដ្បិតអញបានបង្កើតកូនប្រុស៣ឲ្យគាត់ ដូច្នេះ នាងក៏ឲ្យឈ្មោះថា លេវី
35. នាងមានទំងន់បង្កើតបានកូនប្រុស១ទៀត ហើយនាងគិតថា ម្តងណេះអញនឹងសរសើរដល់ព្រះយេហូវ៉ា ដោយហេតុនោះបានជានាងឲ្យឈ្មោះថា យូដា នោះនាងក៏ផ្អាកមានកូនទៅ។