10. កាលយ៉ាកុបក្រឡេកឃើញរ៉ាជែលជាកូនឡាបាន់ឪពុកធំគាត់ នោះគាត់ចូលទៅប្រមៀលថ្មពីមាត់អណ្តូងចេញ ហើយដងទឹកឲ្យចៀមរបស់ឡាបាន់ឪពុកធំផឹក
11. យ៉ាកុបក៏ថើបរ៉ាជែល រួចឡើងសំឡេងយំ
12. នោះយ៉ាកុបប្រាប់រ៉ាជែលថា ខ្លួនជាបងប្អូននឹងឪពុកនាង គឺជាកូនរេបិកា រួចនាងក៏រត់ទៅប្រាប់ដល់ឪពុក
13. កាលឡាបាន់បានឮនិយាយពីយ៉ាកុប ជាកូនរបស់ប្អូនខ្លួន នោះគាត់ក៏រត់ទៅទទួល ហើយឱបថើប រួចនាំចូលទៅក្នុងផ្ទះ យ៉ាកុបក៏សាសព្ទសេចក្ដីទាំងនោះប្រាប់ដល់ឡាបាន់
14. ឡាបាន់និយាយថា ឯងជាសាច់ឈាមរបស់អញពិតមែន រួចយ៉ាកុបក៏នៅជាមួយនឹងគាត់១ខែ។