12. គាត់យល់សប្តិឃើញថា មានជណ្តើរ១បញ្ឈរនៅលើដី មានចុងទល់នឹងផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ
13. ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានព្រះបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯង ហើយនឹងពូជឯងតទៅ
14. ពូជឯងនឹងមានគ្នាច្រើនដូចជាធូលីដី ហើយឯងនឹងបានវាតទីទៅខាងលិច ខាងកើត ខាងជើង ហើយខាងត្បូង គ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯង និងពូជឯង
15. មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។
16. នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ
17. គាត់ក៏នឹកភ័យ ហើយនិយាយថា ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់ ទីនេះមិនមែនជាអ្វីទេ គឺជាដំណាក់នៃព្រះ ហើយជាទ្វារស្ថានសួគ៌ពិត
18. លុះព្រឹកឡើងយ៉ាកុបក្រោកពីព្រលឹម ក៏យកថ្មដែលគាត់បានកើយនោះបញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ
19. គាត់ដាក់ឈ្មោះទីនោះថា បេត-អែលតែពីដើមមកទីក្រុងនោះហៅថា លូសទេ។
20. យ៉ាកុបក៏បន់ថា បើព្រះទ្រង់គង់ជាមួយនឹងទូលបង្គំ ហើយរក្សាទូលបង្គំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យទូលបង្គំទទួលទាន និងសំលៀកបំពាក់ផង
21. ហើយបើឲ្យទូលបង្គំបានត្រឡប់ទៅដល់ផ្ទះឪពុកទូលបង្គំវិញដោយសុខសាន្ត នោះទូលបង្គំនឹងយកព្រះយេហូវ៉ាទុកជាព្រះនៃទូលបង្គំពិត
22. ឯថ្មដែលទូលបង្គំបានបញ្ឈរទុកជាបង្គោលនេះ នោះនឹងបានជាដំណាក់នៃព្រះ ហើយទូលបង្គំនឹងថ្វាយទ្រង់១ភាគក្នុង១០ ពីគ្រប់ទាំងរបស់ដែលទ្រង់ប្រទានមកទូលបង្គំដែរ។