8. ដូច្នេះ កូនអើយ ចូរឯងស្តាប់តាមបង្គាប់អញចុះ
9. ចូរទៅឯហ្វូងសត្វ យកកូនពពែ២យ៉ាងល្អមកឥឡូវ អញនឹងរៀបជាម្ហូបឲ្យយ៉ាងឆ្ងាញ់ជូនឪពុកឯង តាមដែលគាត់ចូលចិត្ត
10. រួចសឹមឯងយកទៅជូនឪពុកពិសាទៅ ដើម្បីឲ្យគាត់បានឲ្យពរដល់ឯងវិញ មុនពេលដែលគាត់ស្លាប់
11. តែយ៉ាកុបឆ្លើយទៅម្តាយថា មើល អេសាវបងខ្ញុំមានរោមដុះស្មូញស្មាញ តែខ្ញុំគ្មានទេ
12. ក្រែងលោឪពុកស្ទាបខ្ញុំ រួចនឹងមើលទៅដូចជាអ្នកឆបោកដល់គាត់ ដូច្នេះ មិនមែននាំឲ្យបានពរទេគឺនឹងនាំឲ្យខ្ញុំត្រូវបណ្តាសាវិញ
13. នោះម្តាយប្រាប់ថា កូនអើយ សូមឲ្យសេចក្ដីបណ្តាសានោះធ្លាក់មកលើអញវិញចុះ ឲ្យឯងគ្រាន់តែស្តាប់តាមអញ ហើយទៅយកពពែមកឲ្យប៉ុណ្ណោះ