4. រួចរៀបជាម្ហូបយ៉ាងឆ្ងាញ់តាមដែលអញចូលចិត្ត មកឲ្យអញស៊ីម្តង ដើម្បីឲ្យអញឲ្យពរដល់ឯង ក្នុងពេលមុនដែលអញស្លាប់
5. ដូច្នេះ អេសាវក៏ចេញទៅឯវាល ដើម្បីនឹងបាញ់សត្វយកមកជូនឪពុក ឯរេបិកា កាលអ៊ីសាកកំពុងតែនិយាយនឹងអេសាវជាកូន នោះនាងក៏ឮដែរ។
6. រួចរេបិកាប្រាប់យ៉ាកុបជាកូនថា មើល អញឮឪពុកឯងនិយាយនឹងអេសាវបងឯងថា
7. ចូរទៅបាញ់សត្វយកមករៀបម្ហូបយ៉ាងឆ្ងាញ់ឲ្យអញស៊ីម្តង ដើម្បីឲ្យអញបានឲ្យពរដល់ឯងនៅចំពោះព្រះយេហូវ៉ា មុនពេលដែលអញស្លាប់
8. ដូច្នេះ កូនអើយ ចូរឯងស្តាប់តាមបង្គាប់អញចុះ
9. ចូរទៅឯហ្វូងសត្វ យកកូនពពែ២យ៉ាងល្អមកឥឡូវ អញនឹងរៀបជាម្ហូបឲ្យយ៉ាងឆ្ងាញ់ជូនឪពុកឯង តាមដែលគាត់ចូលចិត្ត
10. រួចសឹមឯងយកទៅជូនឪពុកពិសាទៅ ដើម្បីឲ្យគាត់បានឲ្យពរដល់ឯងវិញ មុនពេលដែលគាត់ស្លាប់
11. តែយ៉ាកុបឆ្លើយទៅម្តាយថា មើល អេសាវបងខ្ញុំមានរោមដុះស្មូញស្មាញ តែខ្ញុំគ្មានទេ
12. ក្រែងលោឪពុកស្ទាបខ្ញុំ រួចនឹងមើលទៅដូចជាអ្នកឆបោកដល់គាត់ ដូច្នេះ មិនមែននាំឲ្យបានពរទេគឺនឹងនាំឲ្យខ្ញុំត្រូវបណ្តាសាវិញ