លោកុប្បត្តិ 27:30-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. កាល​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប​រួច​ជា​ស្រេច ហើយ​យ៉ាកុប​ចេញ​ពី​អ៊ីសាក ជា​ឪពុក ទៅ​សឹង​តែ​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ

31. គាត់​បាន​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ថា អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​មក ដើម្បី​នឹង​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ

32. នោះ​អ៊ីសាក​ឪពុក​គាត់​សួរ​ថា ចុះ​ឯង​ជា​អ្នក​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក

33. អ៊ីសាក​ក៏​ញ័រ​ខ្លួន​ជា​ខ្លាំង​ណាស់ ទាំង​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​អញ ហើយ​អញ​បាន​ស៊ី​គ្រប់​មុខ​អម្បាញ់‌មិញ មុន​ដែល​ឯង​មក​នេះ អញ​ក៏​ឲ្យ​ពរ​ដល់​វា​ទៅ ហើយ​វា​នឹង​បាន​ពរ​មែន

លោកុប្បត្តិ 27