លោកុប្បត្តិ 26:19-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ពួក​បាវ​របស់​អ៊ីសាក​ក៏​ជីក​អណ្តូង​១​នៅ​ក្នុង​វាល​ច្រក​នោះ បាន​ទឹក​ដ៏​ហូរ‌ហៀរ

20. ឯ​ពួក​គង្វាល​នៅ​ស្រុក​កេរ៉ា​ក៏​ប្រឈ្លោះ​គ្នា​នឹង​ពួក​គង្វាល​របស់​អ៊ីសាក​ថា ទឹក​នេះ​ជា​របស់​ផង​យើង រួច​គាត់​ហៅ​អណ្តូង​នោះ​ថា អេសែក ពី​ព្រោះ​គេ​បាន​ឈ្លោះ​នឹង​គាត់

21. នោះ​ក៏​ជីក​អណ្តូង​១​ទៀត ហើយ​គេ​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ដែរ រួច​គាត់​ហៅ​អណ្តូង​នោះ​ថា ស៊ីតន៉ា

22. គាត់​ចេញ​ពី​ទី​នោះ​ទៅ​ជីក​អណ្តូង​១​ទៀត តែ​ឥត​មាន​ឈ្លោះ​គ្នា​ពី​អណ្តូង​នោះ​ទេ បាន​ជា​គាត់​ដាក់​ឈ្មោះ​ថា រេហូ‌បូត ដោយ​និយាយ​ថា ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​បាន​ទូលាយ​ហើយ យើង​នឹង​បាន​ចំរើន​ឡើង​ក្នុង​ស្រុក​នេះ

23. រួច​គាត់​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ឯ​បៀរ-សេបា

24. ហើយ​នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឯ​គាត់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ឪពុក​ឯង ដូច្នេះ កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ ពី​ព្រោះ​អញ​នៅ​ជា​មួយ ហើយ​នឹង​ឲ្យ​ពរ​ទាំង​ចំរើន​ពូជ​ឯង​ឲ្យ​ច្រើន​ឡើង ដោយ​ព្រោះ​អ័ប្រា‌ហាំ​ជា​អ្នក​បំរើ​អញ

លោកុប្បត្តិ 26