48. ខ្ញុំបានឱនក្រាបថ្វាយបង្គំ ទាំងសរសើរដំកើងដល់ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយខ្ញុំ ដែលទ្រង់បាននាំដំរង់ខ្ញុំតាមផ្លូវរៀងមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនដល់កូនលោក
49. ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងទៀត។
50. នោះឡាបាន់ និងបេធូអែលក៏ឆ្លើយថា ការនេះសំរេចតែពីព្រះយេហូវ៉ាទេ ទោះបើយើងឆ្លើយនឹងអ្នក ជាអាក្រក់ ឬល្អក៏ពុំបានដែរ
51. មើល រេបិកានៅមុខអ្នកស្រាប់ហើយ ចូរយកវាទៅ ឲ្យវាធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមក