លោកុប្បត្តិ 23:10-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. រីឯ​អេប្រុន​ជា​សាសន៍​ហេត គាត់​ក៏​អង្គុយ​ជា​មួយ​នឹង​ពួក​បង​ប្អូន​នោះ​ដែរ ហើយ​គាត់​ឆ្លើយ​ទៅ​អ័ប្រា‌ហាំ​នៅ​មុខ​ពួក​បង​ប្អូន​ខ្លួន គឺ​នៅ​ចំពោះ​អស់​ពួក​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា

11. ទេ លោក​ម្ចាស់​អើយ សូម​ស្តាប់​ខ្ញុំ​វិញ ចំការ​នោះ​ខ្ញុំ​ជូន​លោក​ហើយ ព្រម​ទាំង​រអាង​ដែល​នៅ​ឯ​ណោះ​ដែរ ខ្ញុំ​ជូន​លោក​ទាំង​អស់​នៅ​មុខ​ពួក​បង​ប្អូន​សាសន៍​ខ្ញុំ​នេះ​ហើយ សូម​លោក​កប់​សព​របស់​ប្រពន្ធ​លោក​ចុះ

12. អ័ប្រា‌ហាំ​គាត់​ក៏​ឱន​ខ្លួន​គោរព​ចំពោះ​ពួក​អ្នក​ស្រុក​នោះ

លោកុប្បត្តិ 23