13. កាលព្រះទ្រង់បានធ្វើឲ្យទូលបង្គំដើរចាកចោលផ្ទះឪពុកមក នោះទូលបង្គំបាននិយាយនឹងនាងថា ត្រូវឲ្យឯងអាណិតដល់អញយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ នោះត្រូវនិយាយពីអញថាជាបងឯង
14. នោះអ័ប៊ីម៉្មាឡិចក៏យកហ្វូងចៀមហ្វូងគោ និងបាវប្រុសបាវស្រី ប្រទានដល់អ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ា ជាប្រពន្ធ ទៅវិញផង
15. រួចអ័ប៊ីម៉្មាឡិចមានព្រះបន្ទូលថា មើល ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូរអ្នកនៅកន្លែងណាដែលអ្នកឃើញថាស្រួលចុះ
16. ហើយទ្រង់ក៏មានព្រះបន្ទូលទៅសារ៉ាថា មើល អញឲ្យប្រាក់១ពាន់ដល់បងនាង សំរាប់នឹងបាំងភ្នែកនៃអស់អ្នកដែលនៅជាមួយនឹងនាង គឺយ៉ាងនោះដែលបានបន្ទោសដល់សារ៉ា
17. នោះអ័ប្រាហាំគាត់អធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសអ័ប៊ីម៉្មាឡិចឲ្យបានជា រួចភរិយា និងពួកអ្នកម្នាងរបស់ទ្រង់បានកើតកូនទៀត
18. ពីព្រោះព្រះយេហូវ៉ាទ្រង់បានបង្ខាំងពោះនៃពួកដំណាក់អ័ប៊ីម៉្មាឡិច ដោយព្រោះសារ៉ាជាប្រពន្ធអ័ប្រាហាំ។