33. នោះគេក៏បំផឹកស្រាឪពុកគេនៅយប់នោះឯង រួចនាងបងទៅដេកជាមួយនឹងឪពុកខ្លួនទៅ តែគាត់ឥតមានដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើង
34. លុះថ្ងៃស្អែកទៀត នាងបងនិយាយទៅប្អូនថា មើល យប់មិញ អញបានដេកជាមួយនឹងលោកឪពុក យប់នេះចូរយើងបំផឹកស្រាគាត់ទៀត រួចឲ្យឯងចូលទៅដេកជាមួយនឹងគាត់ម្តង ដើម្បីឲ្យយើងបានតពូជរបស់ឪពុកយើង
35. គេក៏បំផឹកស្រាឪពុកនៅយប់នោះទៀត នោះនាងប្អូនក៏ក្រោកទៅដេកជាមួយនឹងឪពុកទៅ តែគាត់ឥតដឹងជាកាលនាងដេក ឬកាលនាងក្រោកឡើយ
36. ដូច្នេះ កូនស្រីរបស់ឡុតទាំង២ក៏មានទំងន់នឹងឪពុកខ្លួន
37. នាងបងបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា ម៉ូអាប់ គឺអ្នកនោះហើយដែលជាឪពុកនៃសាសន៍ម៉ូអាប់ ដរាបដល់សព្វថ្ងៃនេះ
38. ហើយនាងប្អូនក៏បង្កើតបានកូនប្រុស១ដែលនាងឲ្យឈ្មោះថា បេន-អាំមី គឺអ្នកនោះហើយដែលជាឪពុកនៃពួកកូនចៅអាំម៉ូនដរាបដល់សព្វថ្ងៃនេះ។