27. រួចអ័ប្រាហាំគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ដែលទូលបង្គំជាធូលីដី ហើយជាផេះទទេ
28. ក្នុងមនុស្សសុចរិតទាំង៥០នាក់នោះ ប្រហែលជានឹងមានខ្វះ៥នាក់ ដូច្នេះ តើទ្រង់នឹងបំផ្លាញទីក្រុងទាំងមូល ដោយព្រោះខ្វះ៥នាក់ឬអី នោះទ្រង់មានព្រះបន្ទូលថា បើអញឃើញមាន៤៥នាក់ នោះអញមិនបំផ្លាញទេ
29. គាត់ក៏ទូលទ្រង់ទៀតថា ប្រហែលជារកបានតែ៤០នាក់ទេ នោះទ្រង់មានព្រះបន្ទូលថា អញមិនធ្វើអ្វីទេ ដោយយល់ដល់៤០នាក់នោះ
30. រួចគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ នោះទូលបង្គំនឹងទូលទៀតថា នៅទីនោះប្រហែលជានឹងឃើញមានតែ៣០នាក់ទេ នោះទ្រង់មានព្រះបន្ទូលថា បើអញឃើញមាន៣០នាក់ នោះអញក៏មិនធ្វើអ្វីដែរ
31. រួចគាត់ទូលថា មើល ឥឡូវទូលបង្គំបានផ្តើមទូលនឹងព្រះអម្ចាស់ប្រហែលជារកបានតែ២០នាក់ប៉ុណ្ណោះនៅទីនោះ ទ្រង់ក៏មានព្រះបន្ទូលថា អញមិនបំផ្លាញទេ ដោយយល់ដល់២០នាក់នោះ
32. នោះគាត់ទូលថា សូមកុំឲ្យព្រះអម្ចាស់ខ្ញាល់ឡើយ ទូលបង្គំនឹងទូលតែម្តងនេះទៀតថា នៅទីនោះប្រហែលជារកបានតែ១០នាក់ទេ រួចទ្រង់មានព្រះបន្ទូលថា អញមិនបំផ្លាញឡើយ ដោយយល់ដល់១០នាក់នោះ
33. កាលព្រះយេហូវ៉ាបានលែងមានព្រះបន្ទូលនឹងអ័ប្រាហាំហើយ នោះទ្រង់យាងចេញបាត់ទៅ ហើយអ័ប្រាហាំវិលទៅឯទីលំនៅរបស់គាត់វិញ។