2. នោះគេលើកគ្នាទៅច្បាំងនឹងបេរ៉ាជាស្តេចក្រុងសូដុំម ប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ស៊ីណាបជាស្តេចក្រុងអាត់ម៉ា សេមេប៊ើជាស្តេចក្រុងសេបោម ហើយនឹងស្តេចក្រុងបេឡា គឺជាសូអារ
3. ស្តេចទាំងនោះក៏មូលគ្នានៅវាលច្រកស៊ីឌីម គឺជាសមុទ្រអំបិល
4. គេបានចុះចូលកេដូឡោមើរអស់១២ឆ្នាំ តែដល់ឆ្នាំទី១៣ក៏នាំគ្នាបះបោរវិញ
5. លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម និងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម
6. ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
7. រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ និងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។
8. ស្តេចក្រុងសូដុំម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺជាសូអារ ក៏នាំគ្នាចេញទៅដំរៀបទ័ពច្បាំងនឹងពួកទាំងនោះ នៅត្រង់វាលច្រកស៊ីឌីម