លោកុប្បត្តិ 11:22-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. សេរូក​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ណាឃរ

23. ក្រោយ​ដែល​បង្កើត​ណាឃរ​មក នោះ​គាត់​រស់​នៅ​២០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

24. ណាឃរ​អាយុ​បាន​២៩​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ថេរ៉ា

25. ក្រោយ​ដែល​បង្កើត​ថេរ៉ា​មក នោះ​គាត់​រស់​នៅ​១១៩​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

26. ថេរ៉ា​អាយុ​បាន​៧០​ឆ្នាំ រួច​គាត់​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន

27. នេះ​ជា​ដំណរ​វង្ស​របស់​ថេរ៉ាៗ​បង្កើត​អាប់រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត

28. រួច​ហារ៉ាន គាត់​ស្លាប់​ចំពោះ​មុខ​ថេរ៉ា ជា​ឪពុក​នៅ​ក្រុង​អ៊ើរ ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់​ទៅ

29. អាប់រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់រ៉ាម នោះ​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូន​ហារ៉ាន ដែល​ជា​ឪពុក​មីលកា និង​យីសកា

30. ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ

31. ថេរ៉ា​គាត់​យក​អាប់រ៉ាម កូន​គាត់ ឡុត​ជា​កូន​ហារ៉ាន​ត្រូវ​ជា​ចៅ​គាត់ ហើយ​សារ៉ាយ​ជា​កូន​ប្រសា គឺ​ប្រពន្ធ​អាប់រ៉ាម​កូន​គាត់ នាំ​គ្នា​ចេញ​ពី​អ៊ើរ​ស្រុក​ខាល់ដេ ដើម្បី​នឹង​ទៅ​ឯ​ស្រុក​កាណាន លុះ​បាន​ទៅ​ដល់​ខារ៉ាន​ហើយ នោះ​ក៏​តាំង​ទី​លំនៅ​នៅ​ទី​នោះ

លោកុប្បត្តិ 11