លោកុប្បត្តិ 10:7-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. កូន​របស់​គូស គឺ​សេបា ហាវីឡា សាប់តា រ៉ាម៉ា និង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់

8. គូស​ក៏​បង្កើត​នីមរ៉ុឌ អ្នក​នោះ​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី

9. គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»

10. ដើម​នគរ​របស់​គាត់ នោះ​គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ស្រុក​ស៊ីណើរ

11. គឺ​ពី​ស្រុក​នោះ​ហើយ​ដែល​គាត់​ចេញ​ទៅ​ដល់​ស្រុក​អាស‌ស៊ើរ ក៏​សង់​ទី​ក្រុង​នីនីវេ រេហូបូត កាឡាស

12. និង​រេសែន ដែល​នៅ​កណ្តាល​នីនីវេ និង​កាឡាស ឯ​ទី​ក្រុង​នោះ​ធំ​ណាស់។

13. មីសរ៉ែម គាត់​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម

14. ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាស‌លូ‌ហ៊ីម (ដែល​ពួក​ភីលីស្ទីន​កើត​ពី​ពួក​នោះ​មក) ហើយ​ពួក​កាប់‌ថោរីម។

15. ឯ​កាណាន គាត់​បង្កើត​ស៊ីដូន​ជា​កូន​ច្បង និង​ហេត​ដែរ

16. ព្រម​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី

17. ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី

18. ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត និង​ពួក​ហាម៉ា‌ធីត រួច​ក្រោយ​មក អស់​ទាំង​គ្រួ​ពួក​កាណាន​ក៏​បែក​គ្នា​សុស‌សាយ

19. ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូត​ដល់​ឡាសា

20. នោះ​ហើយ​ជា​ពូជ​ហាំ​តាម​គ្រួ តាម​ភាសា​នៅ​អស់​ទាំង​ស្រុក និង​នគរ​របស់​គេ។

21. ឯ​សិម ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត នោះ​ក៏​មាន​កូន​ដែរ

22. ឯ​កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម

23. កូន​របស់​អើរ៉ាម គឺ​អ៊ុស ហ៊ុល កេធើរ និង​ម៉ាស

24. អើប៉ាក់‌សាឌ​គាត់​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ

លោកុប្បត្តិ 10