លោកុប្បត្តិ 10:12-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. និង​រេសែន ដែល​នៅ​កណ្តាល​នីនីវេ និង​កាឡាស ឯ​ទី​ក្រុង​នោះ​ធំ​ណាស់។

13. មីសរ៉ែម គាត់​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម

14. ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាស‌លូ‌ហ៊ីម (ដែល​ពួក​ភីលីស្ទីន​កើត​ពី​ពួក​នោះ​មក) ហើយ​ពួក​កាប់‌ថោរីម។

15. ឯ​កាណាន គាត់​បង្កើត​ស៊ីដូន​ជា​កូន​ច្បង និង​ហេត​ដែរ

16. ព្រម​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី

17. ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី

18. ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត និង​ពួក​ហាម៉ា‌ធីត រួច​ក្រោយ​មក អស់​ទាំង​គ្រួ​ពួក​កាណាន​ក៏​បែក​គ្នា​សុស‌សាយ

19. ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូត​ដល់​ឡាសា

20. នោះ​ហើយ​ជា​ពូជ​ហាំ​តាម​គ្រួ តាម​ភាសា​នៅ​អស់​ទាំង​ស្រុក និង​នគរ​របស់​គេ។

21. ឯ​សិម ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត នោះ​ក៏​មាន​កូន​ដែរ

22. ឯ​កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម

23. កូន​របស់​អើរ៉ាម គឺ​អ៊ុស ហ៊ុល កេធើរ និង​ម៉ាស

24. អើប៉ាក់‌សាឌ​គាត់​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ

25. ហេប៊ើរ​នោះ​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេក ដ្បិត​នៅ​ជាន់​អ្នក​នោះ​ផែនដី​បាន​បែក​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន

26. ឯ​យ៉ុក‌ថាន គាត់​បង្កើត​អាល់‌ម៉ូដាឌ សេលែប ហាសា‌ម៉ាវែត យេរ៉ា

លោកុប្បត្តិ 10