1. ក្រោយពីគ្រាទឹកជន់លិចមក នោះពួកកូនណូអេបានបង្កើតកូនតទៅ ឯបញ្ជីដំណវង្សពីសិម ហាំ និងយ៉ាផែតជាកូនគាត់ នោះគឺដូច្នេះ
2. ឯកូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស
3. កូនរបស់កូមើរ គឺអ័សក្នាស រីផាត និងតូកាម៉ា
4. កូនរបស់យ៉ាវ៉ាន គឺអេលីសា តើស៊ីស ពួកគីទីម និងពួកដូដានីម
5. គឺពួកអ្នកទាំងនោះហើយដែលបានបែកទៅនៅក្នុងអស់ទាំងកោះរបស់នគរទាំងប៉ុន្មាន តាមស្រុក តាមភាសា តាមគ្រួ ហើយតាមនគររបស់គេ។
6. ឯកូនរបស់ហាំ គឺគូស មីសរ៉ែម ពូត និងកាណាន
7. កូនរបស់គូស គឺសេបា ហាវីឡា សាប់តា រ៉ាម៉ា និងសាប់តិកា កូនរបស់រ៉ាម៉ា គឺសេបា និងដេដាន់
8. គូសក៏បង្កើតនីមរ៉ុឌ អ្នកនោះចាប់តាំងមានអំណាចនៅផែនដី
9. គាត់ជាព្រានព្រៃខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា បានជាមានពាក្យប្រៀបថា «ដូចជានីមរ៉ុឌ ជាព្រានព្រៃខ្លាំងពូកែ នៅចំពោះព្រះយេហូវ៉ា»
10. ដើមនគររបស់គាត់ នោះគឺបាបិល អេរេក អាកាឌ និងកាលនេ ជាទីក្រុងដែលនៅស្រុកស៊ីណើរ
11. គឺពីស្រុកនោះហើយដែលគាត់ចេញទៅដល់ស្រុកអាសស៊ើរ ក៏សង់ទីក្រុងនីនីវេ រេហូបូត កាឡាស
12. និងរេសែន ដែលនៅកណ្តាលនីនីវេ និងកាឡាស ឯទីក្រុងនោះធំណាស់។
13. មីសរ៉ែម គាត់បង្កើតពួកលូឌីម ពួកអ័ណាមីម ពួកលេហាប៊ីម ពួកណាបធូហ៊ីម