15. បន្ទាប់មក លោកថ្វាយដង្វាយរបស់ពួកជន លោកយកពពែជាដង្វាយលោះបាប ដែលសំរាប់ពួកជនមកសំឡាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ
16. រួចក៏យកដង្វាយដុត មកថ្វាយតាមរបៀប
17. ហើយលោកក៏ថ្វាយដង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីដង្វាយដុតពេលព្រឹក
18. រួចមកលោកសំឡាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃដង្វាយមេត្រីដែលសំរាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនា
19. ពួកកូនក៏ជូនខ្លាញ់គោឈ្មោល និងចៀមឈ្មោល កន្ទុយ និងខ្លាញ់ដែលជាប់អាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ និងស្រទាប់ថ្លើមផង
20. គេដាក់ខ្លាញ់ពីលើទ្រូង រួចអើរ៉ុនក៏ដុតខ្លាញ់ទាំងនោះ នៅលើអាសនា
21. ហើយគ្រវីទ្រូង និងស្មាខាងស្តាំ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា ដូចជាម៉ូសេបានបង្គាប់មក។
22. នោះអើរ៉ុនក៏លើកដៃឲ្យពរដល់ពួកបណ្តាជន រួចចុះមកពីការថ្វាយដង្វាយលោះបាប ដង្វាយដុត និងដង្វាយមេត្រី
23. ម៉ូសេ និងអើរ៉ុនក៏នាំគ្នាចូលទៅក្នុងត្រសាលជំនុំ រួចចេញមកវិញឲ្យពរដល់បណ្តាជន នោះសិរីល្អនៃព្រះយេហូវ៉ាក៏លេចមកឲ្យគេឃើញទាំងអស់គ្នា
24. ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះដង្វាយដុត និងខ្លាញ់នៅលើអាសនា កាលបណ្តាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។