9. ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
10. រួចម៉ូសេយកប្រេង ទៅចាក់លាបរោងឧបោសថ និងគ្រប់របស់ទាំងអស់ ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ
11. ហើយក៏យកទៅប្រោះលើអាសនា៧ដង លោកចាក់លាបអាសនា និងប្រដាប់អាសនាទាំងប៉ុន្មាន ព្រមទាំងចានក្លាំ និងជើងនៃចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ
12. ក៏ចាក់ប្រេងខ្លះលើក្បាលអើរ៉ុន ទាំងលាបឲ្យបានបរិសុទ្ធ
13. រួចលោកនាំយកពួកកូនអើរ៉ុនមកបំពាក់អាវខ្លី ហើយក្រវាត់ខ្សែក្រវាត់ ព្រមទាំងជួតឈ្នួតផង ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
14. បន្ទាប់មក លោកនាំយកគោឈ្មោលស្ទាវ ដែលសំរាប់ដង្វាយលោះបាបមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មាន ក៏ដាក់ដៃលើក្បាលគោ ដែលជាដង្វាយនោះ រួចសំឡាប់ទៅ
15. នោះម៉ូសេក៏សំអាតអាសនា លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនាជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនា ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនានោះ
16. លោកយកខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង ស្រទាប់ថ្លើម ហើយអង្គញ់ទាំង២ និងខ្លាញ់នៃអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា
17. តែតួគោនោះ និងស្បែក សាច់ ហើយនឹងលាមក លោកដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
18. លោកក៏នាំយកចៀមឈ្មោល ដែលសំរាប់ជាដង្វាយដុតមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
19. នោះម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា