20. រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាល និងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង
21. លោកយកទឹកមកលាងអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ហើយដុតចៀមនោះទាំងអស់នៅលើអាសនា នេះហើយជាដង្វាយដុតសំរាប់ជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
22. លោកក៏នាំយកចៀមទី២ដែលសំរាប់ពិធីតាំងជាសង្ឃមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
23. នោះម៉ូសេយកឈាមទៅលាបនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំរបស់អើរ៉ុន
24. ក៏នាំពួកកូនអើរ៉ុនមក លាបឈាមនៅទងត្រចៀកស្តាំ មេដៃស្តាំ និងមេជើងស្តាំដែរ ហើយប្រោះឈាមនៅជុំវិញលើអាសនា
25. រួចលោកយកខ្លាញ់កន្ទុយ និងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង និងស្រទាប់ថ្លើម អង្គញ់ទាំង២ និងខ្លាញ់របស់អង្គញ់នោះហើយនឹងស្មាខាងស្តាំមក
26. រួចយកនំឥតដំបែ១ នំបុ័ងលាបដោយប្រេង១ និងនំក្រៀប១ ចេញពីកញ្ច្រែងនំបុ័ងឥតដំបែដែលនៅចំពោះព្រះយេហូវ៉ា ទៅដាក់លើខ្លាញ់ ហើយនឹងស្មាស្តាំនោះ
27. លោកដាក់ទាំងអស់នៅបាតដៃអើរ៉ុន ហើយនៅបាតដៃរបស់ពួកកូន ឲ្យគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
28. បន្ទាប់មក លោកយកពីដៃអ្នកទាំងនោះទៅដុតលើដង្វាយដែលនៅលើអាសនា នេះហើយជាដង្វាយសំរាប់ពិធីតាំងជាសង្ឃទុកជាក្លិនឈ្ងុយ គឺជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា
29. ម៉ូសេក៏យកទ្រូងទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នេះហើយជាចំណែករបស់ម៉ូសេក្នុងចៀមឈ្មោលដែលសំរាប់ពិធីតាំងជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក