2. ចូរនាំយកអើរ៉ុន និងពួកកូនលោក ព្រមទាំងសំលៀកបំពាក់ ប្រេងចាក់តាំង គោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ចៀមឈ្មោល២ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង
3. ហើយប្រជុំពួកជំនុំទាំងអស់គ្នាមកនៅមាត់ទ្វារត្រសាលជំនុំ
4. ម៉ូសេក៏ធ្វើតាមដែលព្រះយេហូវ៉ាបង្គាប់មក ឯពួកជំនុំគេមូលគ្នានៅមាត់ទ្វារត្រសាលជំនុំ
5. នោះម៉ូសេក៏ប្រាប់ដល់ពួកជំនុំថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យធ្វើ។
6. ម៉ូសេក៏នាំអើរ៉ុន និងពួកកូនលោក មកផ្ងូតទឹកឲ្យ
7. រួចបំពាក់អាវខ្លីឲ្យអើរ៉ុន ព្រមទាំងក្រវាត់ខ្សែក្រវាត់ ហើយបំពាក់អាវវែងពីលើ ក៏បំពាក់អេផូឌ ហើយចងភ្ជាប់ដោយខ្សែដែលជាប់នឹងអេផូឌនោះផង
8. រួចបំពាក់ប្រដាប់បាំងទ្រូង ហើយដាក់យូរីម និងធូមីម ជាប់នៅប្រដាប់បាំងទ្រូងដែរ
9. ក៏បំពាក់មួកនៅលើក្បាល ហើយភ្ជាប់ស្លាកមាស គឺជាក្បាំងបរិសុទ្ធឲ្យជាប់នឹងមួកពីខាងមុខ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
10. រួចម៉ូសេយកប្រេង ទៅចាក់លាបរោងឧបោសថ និងគ្រប់របស់ទាំងអស់ ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ
11. ហើយក៏យកទៅប្រោះលើអាសនា៧ដង លោកចាក់លាបអាសនា និងប្រដាប់អាសនាទាំងប៉ុន្មាន ព្រមទាំងចានក្លាំ និងជើងនៃចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ
12. ក៏ចាក់ប្រេងខ្លះលើក្បាលអើរ៉ុន ទាំងលាបឲ្យបានបរិសុទ្ធ