15. នោះម៉ូសេក៏សំអាតអាសនា លោកយកឈាម ដោយម្រាមដៃ ទៅប្រឡាក់លើស្នែងអាសនាជុំវិញ រួចចាក់ឈាមនៅត្រង់ជើងអាសនា ទាំងញែកជាបរិសុទ្ធ ដើម្បីឲ្យបានធួននឹងអាសនានោះ
16. លោកយកខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង ស្រទាប់ថ្លើម ហើយអង្គញ់ទាំង២ និងខ្លាញ់នៃអង្គញ់នោះ ទៅដុតទាំងអស់នៅលើអាសនា
17. តែតួគោនោះ និងស្បែក សាច់ ហើយនឹងលាមក លោកដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
18. លោកក៏នាំយកចៀមឈ្មោល ដែលសំរាប់ជាដង្វាយដុតមក ហើយអើរ៉ុន និងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
19. នោះម៉ូសេក៏យកឈាមទៅប្រោះនៅជុំវិញលើអាសនា
20. រួចកាប់ចៀមនោះជាដុំៗ ក៏ដុតក្បាល និងដុំទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ផង