29. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា អ្នកណាដែលថ្វាយយញ្ញបូជា ជាដង្វាយមេត្រីរបស់ខ្លួន ដល់ព្រះយេហូវ៉ា នោះត្រូវយក១ផ្នែក ពីយញ្ញបូជានោះ មកថ្វាយដល់ព្រះយេហូវ៉ា
30. ដៃអ្នកនោះឯង ត្រូវយកដង្វាយដែលសំរាប់ដុតថ្វាយព្រះយេហូវ៉ាមក គឺត្រូវយកខ្លាញ់ជាមួយនឹងទ្រូងមក ដើម្បីឲ្យបានគ្រវីទ្រូងនោះទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
31. រួចត្រូវសង្ឃដុតខ្លាញ់នៅលើអាសនា តែឯទ្រូងនោះ ត្រូវជារបស់ផងអើរ៉ុន និងពួកកូនលោក
32. ឯស្មាស្តាំនៃអស់ទាំងយញ្ញបូជា ដែលឯងរាល់គ្នាថ្វាយជាដង្វាយមេត្រី នោះត្រូវប្រគល់ដល់សង្ឃទុកជាដង្វាយលើកចុះឡើង
33. អ្នកណាក្នុងពួកកូនអើរ៉ុនដែលថ្វាយឈាមហើយនឹងខ្លាញ់នៃដង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន
34. ដ្បិតអញបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដង្វាយមេត្រី ប្រគល់ឲ្យដល់អើរ៉ុនដ៏ជាសង្ឃ និងពួកកូនលោកទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ
35. នេះហើយជាចំណែករបស់អើរ៉ុន និងជាចំណែករបស់ពួកកូនលោក ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា ចាប់តាំងពីថ្ងៃដែលបានតាំងគេឲ្យធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាតទៅ
36. គឺជាចំណែកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកកូនចៅអ៊ីស្រាអែលប្រគល់ដល់គេ នៅថ្ងៃដែលបានចាក់លាបប្រេងតាំងឡើង នេះហើយជាចំណែករបស់គេនៅអស់កល្បជានិច្ច ដល់អស់ទាំងដំណរបស់គេតរៀងទៅ។
37. ច្បាប់ទាំងនេះហើយ ជារបៀបនៃដង្វាយដុត ដង្វាយម្សៅ ដង្វាយលោះបាប និងដង្វាយដែលថ្វាយ ដោយព្រោះការប្រព្រឹត្តរំលង ដង្វាយតាំងជាសង្ឃ ហើយនឹងយញ្ញបូជាជាដង្វាយមេត្រី
38. ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់ម៉ូសេនៅលើភ្នំស៊ីណាយ នៅថ្ងៃដែលទ្រង់បានបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល នៅទីរហោស្ថានស៊ីណាយ ឲ្យបានថ្វាយដង្វាយគេដល់ព្រះយេហូវ៉ា។