1. នេះជារបៀបដង្វាយ ដែលថ្វាយដោយព្រោះការរំលង ជារបស់បរិសុទ្ធបំផុត
2. គឺត្រូវសំឡាប់ដង្វាយដែលថ្វាយដោយព្រោះការរំលងនោះ នៅត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនា
3. ហើយត្រូវថ្វាយខ្លាញ់ទាំងអស់ គឺកន្ទុយ និងខ្លាញ់ដែលរុំអាការៈខាងក្នុង
4. ព្រមទាំងអង្គញ់ទាំង២ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយនឹងអង្គញ់ផង
5. រួចត្រូវឲ្យសង្ឃដុតថ្វាយនៅលើអាសនា ទុកជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ា នេះហើយជាដង្វាយសំរាប់ថ្វាយ ដោយព្រោះការរំលង
6. អស់ទាំងប្រុសៗក្នុងពួកសង្ឃ ត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ នេះហើយជារបស់បរិសុទ្ធបំផុត
7. ឯដង្វាយដែលថ្វាយដោយព្រោះការរំលងនេះ ក៏ដូចជាដង្វាយលោះបាបដែរ មានរបៀបតែ១ សំរាប់ដង្វាយទាំង២យ៉ាង ឯសង្ឃណាដែលជាអ្នកថ្វាយឲ្យធួននឹងបាប សង្ឃនោះត្រូវបានដង្វាយនោះឯង។
8. ហើយសង្ឃណាដែលថ្វាយដង្វាយដុតរបស់អ្នកណា សង្ឃនោះឯងត្រូវបានស្បែករបស់សត្វដែលខ្លួនបានដុតថ្វាយ ទុកជារបស់ផងខ្លួន
9. ឯអស់ទាំងដង្វាយម្សៅទាំងប៉ុន្មាន ដែលចំអិននៅក្នុងឡ ចៀននឹងខ្ទះ ឬដុតក្នុងពុម្ព នោះនឹងត្រូវបានចំពោះសង្ឃដែលជាអ្នកថ្វាយ
10. តែគ្រប់ទាំងដង្វាយម្សៅលាយនឹងប្រេងឬទទេ នោះត្រូវបានជារបស់ផងពួកកូនអើរ៉ុនគ្រប់គ្នាវិញ។
11. នេះជារបៀបយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រី ថ្វាយព្រះយេហូវ៉ា