1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សណាបន់បំណន់ បើរបស់ដែលសន្យាថ្វាយជាមនុស្ស នោះត្រូវជារបស់ផងព្រះយេហូវ៉ាតាមដែលឯងគិតថ្លៃ
3. ឯមនុស្សប្រុសចាប់តាំងពីអាយុ២០ឆ្នាំរហូតដល់៦០ឆ្នាំ នោះត្រូវគិតថ្លៃជាប្រាក់៥០រៀល តាមប្រាក់រៀលដែលប្រើក្នុងទីបរិសុទ្ធ
4. បើជាស្រីវិញ ត្រូវគិតថ្លៃ៣០រៀល
5. បើមនុស្សនោះមានអាយុចាប់តាំងពី៥ឆ្នាំរហូតដល់២០ឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជា២០រៀល ស្រី១០រៀល
6. បើមានអាយុចាប់តាំងពី១ខែរហូតដល់៥ឆ្នាំ នោះខាងឯប្រុសត្រូវគិតថ្លៃជាប្រាក់៥រៀល ស្រី៣រៀល
7. បើមានអាយុ៦០ឆ្នាំឡើងទៅលើ នោះខាងឯប្រុស ត្រូវគិតថ្លៃជា១៥រៀល ស្រី១០រៀល
8. តែបើអ្នកនោះក្រពេក គ្មានល្មមនឹងសងតាមដំឡៃដែលឯងគិត នោះត្រូវនាំមកនៅចំពោះមុខសង្ឃ ហើយត្រូវឲ្យសង្ឃគិតថ្លៃ តាមកំឡាំងរបស់អ្នកដែលជាប់បំណន់នោះវិញ។
9. បើជាសត្វវិញ គឺជាសត្វដែលគេតែងថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា នោះគ្រប់ទាំងដង្វាយយ៉ាងនោះដែលអ្នកណាថ្វាយ ត្រូវញែកទុកជាបរិសុទ្ធសំរាប់ព្រះយេហូវ៉ា
10. និងផ្លាស់ប្តូរសត្វល្អនឹងសត្វអាក្រក់ ឬអាក្រក់នឹងល្អមិនបានឡើយ ឬបើសិនជាគេចង់ប្តូរសត្វនឹងសត្វយ៉ាងណា នោះទាំងសត្វដើម និងសត្វដែលយកមកប្តូរ ក៏ត្រូវបានញែកទុកជាបរិសុទ្ធទាំង២រូប
11. បើជាសត្វណាមិនស្អាត ដែលមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ នោះត្រូវនាំមកនៅចំពោះមុខសង្ឃ