លេវីវិន័យ 26:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ការ​បញ្ជាន់​ស្រូវ​របស់​ឯង​រាល់​គ្នា និង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត ឯង​រាល់​គ្នា​នឹង​បាន​អាហារ​បរិភោគ​ជា​បរិបូរ ហើយ​នឹង​នៅ​ក្នុង​ស្រុក​ឯង​ដោយ​សុខ‌សាន្ត

6. អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​ដេក​ទៅ ឥត​មាន​អ្នក​ណា​មក​បំភ័យ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​សត្វ​សាហាវ បាត់​ពី​ស្រុក​ចេញ​អស់ ហើយ​ដាវ​ក៏​មិន​ដែល​មក​ក្នុង​ស្រុក​ឯង​ដែរ

7. ឯង​រាល់​គ្នា​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ដួល​ដោយ​ដាវ​នៅ​មុខ​ឯង

8. ពួក​ឯង​តែ​៥​នឹង​ដេញ​គេ​ដល់​ទៅ​១០០​នាក់ ហើយ​ពួក​ឯង​១០០​នឹង​ដេញ​គេ ដល់​ទៅ​១​ម៉ឺន​នាក់​ក៏​បាន​អស់​ទាំង​ខ្មាំង​សត្រូវ​ឯង នឹង​ដួល​ដោយ​ដាវ នៅ​មុខ​ឯង

9. អញ​នឹង​ជួយ​ទំនុក‌បំរុង​ឯង​រាល់​គ្នា ឲ្យ​បាន​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង ហើយ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា​ដែរ

10. ឯង​រាល់​គ្នា​នឹង​បរិភោគ​ផល​ចាស់​ដរាប​ដល់​ផល​ថ្មី​ចូល​មក នោះ​នឹង​ត្រូវ​យក​ផល​ចាស់​ចេញ ឲ្យ​បាន​កន្លែង​ដាក់​ផល​ថ្មី​វិញ

11. អញ​នឹង​តាំង​ទី​លំនៅ​របស់​អញ​នៅ​កណ្តាល​ឯង​រាល់​គ្នា ឥត​ដែល​មាន​សេចក្ដី​ខ្ពើម​ដល់​ឯង​រាល់​គ្នា​ឡើយ

12. អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ

13. អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​មិន​ឲ្យ​ធ្វើ​ជា​បាវ​បំរើ​របស់​គេ​ទៀត អញ​បាន​បំបាក់​កាំ​នឹម​របស់​ឯង​រាល់​គ្នា​ចេញ ហើយ​បាន​នាំ​ឲ្យ​ដើរ​ដោយ​ត្រង់​ខ្លួន​ឡើង​វិញ។

14. តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត​របស់​អញ​ទាំង​នេះ

លេវីវិន័យ 26