លេវីវិន័យ 25:30-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. បើ​មិន​បាន​លោះ​វិញ​ក្នុង​រវាង​១​ឆ្នាំ​នោះ​ទេ ផ្ទះ​ដែល​នៅ​ក្នុង​ទី​ក្រុង​មាន​កំផែង​នោះ នឹង​បាន​ដាច់​ជា​របស់​ផង​អ្នក​ដែល​ទិញ ជា​ដរាប​អស់​ទាំង​ដំណ​ត​រៀង​ទៅ លុះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​នោះ​មិន​បាន​មក​វិញ​ទេ

31. ឯ​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​នៅ​អស់​ទាំង​ស្រុក​ឥត​មាន​កំផែង​ព័ទ្ធ នោះ​ត្រូវ​រាប់​ទុក​ដូច​ជា​ស្រែ​ចំការ​វិញ មាន​ច្បាប់​លោះ​បាន ហើយ​ដល់​ឆ្នាំ​សោមនស្ស​ក៏​ត្រូវ​បាន​មក​វិញ​ដែរ

32. ប៉ុន្តែ ឯ​ត្រង់​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​លេវី នោះ​គេ​មាន​ច្បាប់​នឹង​លោះ​ផ្ទះ នៅ​ក្នុង​ទី​ក្រុង​របស់​គេ​ចេះ​តែ​បាន​ជា​ដរាប

33. បើ​សិន​ជា​អ្នក​ណា​ទិញ​ផ្ទះ​របស់​ពួក​លេវី​ណា​មួយ នោះ​ដល់​ឆ្នាំ​សោមនស្ស ផ្ទះ​ដែល​បាន​ទិញ​នោះ ហើយ​នឹង​ទី​ក្រុង​របស់​គេ​នឹង​បាន​ទៅ​គេ​វិញ ដ្បិត​អស់​ទាំង​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​របស់​ពួក​លេវី នោះ​ជា​កេរ‌អាករ​របស់​គេ​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

34. ឯ​ស្រែ​ចំការ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​របស់​គេ នោះ​លក់​មិន​បាន​ទេ ដ្បិត​ជា​កេរ‌អាករ​របស់​ផង​គេ​នៅ​អស់‌កល្ប‌ជានិច្ច។

35. បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ មាន​កំឡាំង​ដៃ​ខ្សោយ នោះ​ត្រូវ​ឲ្យ​ឯង​ទប់‌ទល់​ផង ហើយ​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង​ដូច​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្នាក់​ដែរ

36. មិន​ត្រូវ​យក​ការ​ប្រាក់ ឬ​គិត​កំរៃ​ពី​គេ​ឡើយ គឺ​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ ដើម្បី​ឲ្យ​បង​ប្អូន​បាន​នៅ​ជា​មួយ​នឹង​ឯង​ផង

37. មិន​ត្រូវ​ឲ្យ​គេ​ខ្ចី​ប្រាក់ ដើម្បី​នឹង​យក​ការ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​អាហារ​ដល់​គេ​ដោយ​ចង់​បាន​កំរៃ​ដែរ

38. អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

39. បើ​បង ឬ​ប្អូន​ដែល​នៅ​ជិត​ឯង ធ្លាក់​ខ្លួន​ទៅ​ជា​ក្រ ហើយ​លក់​ខ្លួន​ដល់​ឯង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ប្រើ​គេ​ទុក​ដូច​ជា​បាវ​បំរើ​ឡើយ

40. ត្រូវ​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ឯង​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ហើយ​ដូច​ជា​អ្នក​ស្នាក់​នៅ​វិញ ត្រូវ​ឲ្យ​គេ​នៅ​បំរើ​ឯង​ដរាប​ដល់​ឆ្នាំ​សោមនស្ស

41. រួច​គេ​នឹង​ចេញ​ពី​ឯង​ទៅ ព្រម​ទាំង​កូន​គេ​ផង ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​គ្រួសារ​នៅ​ក្នុង​កេរ‌អាករ​របស់​ពួក​អយ្យកោ​គេ​វិញ

42. ដ្បិត​អ្នក​ទាំង​នោះ​ជា​ពួក​អ្នក​បំរើ​របស់​អញ ដែល​អញ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក មិន​ត្រូវ​ឲ្យ​លក់​គេ​ដូច​ជា​លក់​ខ្ញុំ​កំដរ​ទេ

លេវីវិន័យ 25