3. ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្ដី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ
4. ពួកសង្ឃជាមេលើសាសន៍របស់ខ្លួន ដូច្នេះ មិនត្រូវធ្វើអ្វីនឹងនាំឲ្យខ្លួនសៅហ្មង ឲ្យបានទាបថោកវិញឡើយ
5. មិនត្រូវឲ្យគេធ្វើឲ្យទំពែកនៅលើក្បាល ឬកាត់ដំរឹមពុកមាត់ ឬឆូតស្បែកខ្លួនឡើយ
6. ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយ ដ្បិតគេថ្វាយដង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ា ជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ
7. គេមិនត្រូវយកស្ត្រីណាដែលជាស្រីសំផឹង ឬដែលបានខូចសេចក្ដីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្ដីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះនៃគេ
8. ដូច្នេះ ត្រូវឲ្យឯងញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះនៃឯង ហើយឯងត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតអញនេះ គឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ អញបរិសុទ្ធ
9. បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួន ដោយធ្វើជាសំផឹង នោះបានបង្អាប់ដល់ឪពុកហើយ ត្រូវតែដុតវា និងភ្លើងទៅ។
10. ឯអ្នកណាដែលធ្វើជាសំដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសំលៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសំលៀកបំពាក់របស់ខ្លួនឡើយ
11. ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ
12. មិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួន ដែលសំរាប់តាំងឡើងជាសង្ឃ នៅលើក្បាលហើយ អញនេះជាព្រះយេហូវ៉ា
13. ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ
14. មិនត្រូវយកស្រីមេម៉ាយ ស្រីប្ដីលែង ស្រីខូចសេចក្ដីបរិសុទ្ធ ឬស្រីសំផឹងឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ