13. ក៏កុំឲ្យបើកកេរខ្មាសរបស់ម្តាយធំ ឬម្តាយមីងខាងម្តាយឯងដែរ ដ្បិតនាងជាសាច់បង្កើតនឹងម្តាយឯងហើយ
14. កុំឲ្យបើកកេរខ្មាសរបស់ឪពុកធំ ឬឪពុកមាខាងឪពុកឯង គឺមិនត្រូវចូលទៅជិតប្រពន្ធគាត់ឡើយ ដ្បិតនាងជាម្តាយធំ ឬម្តាយមីងឯងហើយ
15. កុំឲ្យបើកកេរខ្មាសរបស់កូនប្រសាស្រីឯងដែរ ដ្បិតនាងជាប្រពន្ធរបស់កូនឯងហើយ ដូច្នេះ មិនត្រូវបើកកេរខ្មាសរបស់នាងឡើយ
16. កុំឲ្យបើកកេរខ្មាសប្រពន្ធរបស់បង ឬប្អូនប្រុសឯងឡើយ នោះគឺជាកេរខ្មាសរបស់បង ឬប្អូនប្រុសឯងហើយ
17. កុំឲ្យបើកកេរខ្មាសរបស់ស្ត្រីណា ហើយនឹងកូនស្រីនាងផងនោះឡើយ ក៏មិនត្រូវយកចៅស្រីខាងកូនប្រុស ឬខាងកូនស្រីនាង ដើម្បីនឹងបើកកេរខ្មាសដែរ ដ្បិតនោះជាសាច់ជិតនឹងនាងពេក គឺជាការអាក្រក់ជួជាតិហើយ