1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ហើយនឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកដូច្នេះ
3. គឺបើមានអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ដែលសំឡាប់គោ ឬចៀម ឬពពែ នៅក្នុងទីដំឡើងត្រសាល ឬខាងក្រៅទីដំឡើងត្រសាលក្តី
4. ឥតនាំចូលមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយជាដង្វាយដល់ព្រះយេហូវ៉ា នៅមុខរោងឧបោសថរបស់ទ្រង់ អ្នកនោះនឹងបានរាប់ជាមានទោសនឹងឈាម ដ្បិតបានកំចាយឈាមហើយ អ្នកនោះត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ
5. នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជានៃគេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា
6. នោះសង្ឃនឹងប្រោះឈាមនៅលើអាសនានៃព្រះយេហូវ៉ាត្រង់មាត់ទ្វារត្រសាលជំនុំ ហើយនឹងដុតខ្លាញ់ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាដែរ
7. ដូច្នេះ គេនឹងមិនថ្វាយយញ្ញបូជារបស់គេចំពោះរូបសត្វដែលគេផិតទៅតាមនោះទៀតឡើយ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច សំរាប់គ្រប់ទាំងដំណគេតរៀងទៅ
8. ត្រូវឲ្យប្រាប់គេថា អស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលថ្វាយដង្វាយដុត ឬយញ្ញបូជា
9. ឥតនាំមកឯទ្វារត្រសាលជំនុំ ដើម្បីនឹងថ្វាយដល់ព្រះយេហូវ៉ា អ្នកនោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ។