9. កាលណាមានរោគឃ្លង់កើតឡើងដល់មនុស្សណា នោះត្រូវតែនាំទៅឯសង្ឃ
10. ត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះ បើឃើញមានពកសៗនៅនាស្បែក ដែលបានធ្វើរោមឲ្យទៅជាស ហើយមានសាច់ ស្រស់នៅក្នុងពកនោះ
11. នោះគឺជាឃ្លង់ចាស់នៅក្នុងសាច់ហើយ ត្រូវឲ្យសង្ឃប្រាប់ថាជាស្មោកគ្រោក មិនបាច់នឹងបង្ខាំងទុកទេ ព្រោះជាស្មោកគ្រោកហើយ
12. បើកាលណារោគឃ្លង់នោះចេញមកគ្រប់នៅនាស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពី ក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ
13. នោះត្រូវឲ្យពិនិត្យមើលអ្នកនោះ បើឃើញថា រោគឃ្លង់បានរាលពេញខ្លួនហើយ នោះត្រូវប្រកាសថា អ្នកដែលមានរោគនោះជាស្អាតវិញ ដ្បិតបានត្រឡប់ជាសទាំងអស់ហើយ គឺស្អាតទេ
14. តែបើកាលណាឃើញមានសាច់ស្រស់ នោះស្មោកគ្រោកវិញ
15. ត្រូវឲ្យសង្ឃពិនិត្យមើលសាច់ស្រស់នោះ រួចប្រកាសថា អ្នកនោះស្មោកគ្រោកពិត សាច់ស្រស់នោះស្មោកគ្រោកហើយ គឺជាឃ្លង់
16. ឬបើសាច់ស្រស់នោះទៅជាសទៅវិញ អ្នកនោះត្រូវមកឯសង្ឃម្តងទៀត
17. ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគនោះបានត្រឡប់ជាសមែន នោះត្រូវប្រកាសថា អ្នកដែលមានរោគបានជាស្អាតវិញ គឺជាស្អាតទេ។
18. កាលណាកើតមានបូសនៅនាស្បែក ហើយបានសះទៅ
19. រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមប្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល
20. ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ
21. តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះ ហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរ គឺចង់ក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ