19. រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមប្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល
20. ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ
21. តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសសោះ ហើយស្នាមនោះក៏មិនខូងទាបជាងស្បែកដែរ គឺចង់ក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ
22. បើរោគនោះរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
23. តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទេ គឺគ្រាន់តែជាស្នាមបូសប៉ុណ្ណោះ នោះត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតទេ។
24. បើកាលណាស្បែកបានត្រូវរលាកភ្លើង ហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមប្រឿងៗឬសក្តី
25. នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោមដែលនៅត្រង់ស្នាមនោះបានទៅជាសហើយ មើលទៅដូចជាខូងទាបជាងស្បែកដែរ នោះគឺជាឃ្លង់ដែលបានលេចមកត្រង់ស្នាមរលាកនោះ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
26. តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ
27. រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះបានរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
28. តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទៅទៀតទេ គឺបានក្រៀមហើយ នោះគឺជាស្នាមផ្តួចឡើងត្រង់កន្លែងរលាកទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះជាស្អាតវិញ នោះគ្រាន់តែជាកំឡាំងដរប៉ុណ្ណោះ។
29. បើកាលណាប្រុស ឬស្រីណា កើតមានរោគនៅក្បាល ឬចង្កា
30. នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញដូចជាខូងទាបជាងស្បែក មានទាំងរោមឆ្មារលឿងស្លាំង នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាទឹលម៉ូវ ជាឃ្លង់នៅក្បាល ឬនៅចង្កា
31. តែបើសង្ឃមើលទៅរោគទឹលម៉ូវនោះឃើញថា មិនខូងទាបជាងស្បែកទេ ក៏គ្មានរោមខ្មៅផង នោះត្រូវបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ
32. រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើឃើញថា រោគនោះមិនបានរាលដាលទៅទៀតទេ ហើយគ្មានរោមដែលលឿងស្លាំងផង ក៏មិនឃើញមានភាពខូងទាបជាងស្បែកដែរ
33. នោះត្រូវកោរឲ្យអ្នកនោះចេញ តែត្រង់កន្លែងដែលកើតរោគ នោះមិនត្រូវកោរទេ ហើយត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលកើតរោគនោះទុកនៅ៧ថ្ងៃ
34. រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះមិនបានរាលដាលនៅស្បែក ហើយមើលទៅដូចជាមិនខូងទាបជាងស្បែកទេ នោះត្រូវឲ្យសង្ឃប្រកាសថា ជាស្អាតវិញ ហើយអ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ នោះនឹងបានស្អាតហើយ
35. តែបើរោគនោះរាលដាលធំឡើងនៅនាស្បែក ក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយ
36. នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា បានរាលដាលនៅនាស្បែកមែន នោះមិនបាច់រករោមដែលលឿងស្លាំងទេ ដ្បិតជាមនុស្សស្មោកគ្រោកហើយ