13. នោះត្រូវឲ្យពិនិត្យមើលអ្នកនោះ បើឃើញថា រោគឃ្លង់បានរាលពេញខ្លួនហើយ នោះត្រូវប្រកាសថា អ្នកដែលមានរោគនោះជាស្អាតវិញ ដ្បិតបានត្រឡប់ជាសទាំងអស់ហើយ គឺស្អាតទេ
14. តែបើកាលណាឃើញមានសាច់ស្រស់ នោះស្មោកគ្រោកវិញ
15. ត្រូវឲ្យសង្ឃពិនិត្យមើលសាច់ស្រស់នោះ រួចប្រកាសថា អ្នកនោះស្មោកគ្រោកពិត សាច់ស្រស់នោះស្មោកគ្រោកហើយ គឺជាឃ្លង់
16. ឬបើសាច់ស្រស់នោះទៅជាសទៅវិញ អ្នកនោះត្រូវមកឯសង្ឃម្តងទៀត
17. ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគនោះបានត្រឡប់ជាសមែន នោះត្រូវប្រកាសថា អ្នកដែលមានរោគបានជាស្អាតវិញ គឺជាស្អាតទេ។
18. កាលណាកើតមានបូសនៅនាស្បែក ហើយបានសះទៅ
19. រួចនៅត្រង់កន្លែងបូសនោះកើតមានពកស ឬស្នាមក្រហមប្រឿងៗ នោះត្រូវបង្ហាញឲ្យសង្ឃមើល
20. ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញស្នាមនោះដូចជាខូងទាបជាងស្បែក ហើយរោមត្រឡប់ទៅជាស នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ដែលលេចពីបូសនោះមកហើយ