5. បើនាងសំរាលជាកូនស្រីវិញ នោះត្រូវឲ្យនៅជាមិនស្អាតគ្រប់២អាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅ៦៦ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ
6. លុះកាលណាបានសំរេចថ្ងៃសំអាតខ្លួន ដោយព្រោះសំរាលកូនប្រុស ឬស្រីហើយ នោះនាងត្រូវយកកូនចៀម១ អាយុ១ ខួប សំរាប់ជាដង្វាយដុត និងព្រាបជំទើរ១ ឬលលក១ សំរាប់ជាដង្វាយលោះបាបមក ប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
7. ត្រូវឲ្យសង្ឃថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបខាងឯស្ត្រីដែលសំរាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី
8. តែបើនាងខ្វះខាតមិនល្មមនឹងយកកូនចៀម១បាន នោះត្រូវយកលលក២ ឬព្រាបជំទើរ២ គឺ១សំរាប់ជាដង្វាយដុត ហើយ១សំរាប់ជាដង្វាយលោះបាប ត្រូវឲ្យសង្ឃថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។