លេវីវិន័យ 11:39-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

39. បើ​សត្វ​ណា ដែល​សំរាប់​ជា​អាហារ ដល់​ឯង​រាល់​គ្នា​បាន​ស្លាប់​ទៅ ហើយ​មាន​អ្នក​ណា​ប៉ះពាល់​នឹង​ខ្មោច​វា អ្នក​នោះ​ត្រូវ​នៅ​មិន​ស្អាត​រហូត​ដល់​ល្ងាច

40. ឯ​អ្នក​ណា​ដែល​បរិភោគ​សាច់​នៃ​ខ្មោច​វា នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​លើក​ខ្មោច​នោះ​យក​ទៅ​ឯ​ណា នោះ​ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។

41. ឯ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ

42. គឺ​សត្វ​ណា​ដែល​លូន​នឹង​ពោះ ឬ​វារ​នឹង​ជើង​៤ ឬ​ដែល​មាន​ជើង​ច្រើន​ជា​ពួក​សត្វ​ដែល​លូន​វារ​នៅ​ដី នោះ​មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​សត្វ​ទាំង​នោះ​ជា​ទី​គួរ​ខ្ពើម​ឆ្អើម​ហើយ

43. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​គួរ​ខ្ពើម​ឆ្អើម ដោយ‌សារ​សត្វ​លូន​វារ​ណា​មួយ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ប្រឡាក់​នឹង​វា​ដែរ ដើម្បី​កុំ​ឲ្យ​ទៅ​ជា​មិន​ស្អាត​ដោយ‌សារ​វា

44. ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​ទៅ​ជា​បរិសុទ្ធ​ចុះ ដ្បិត​អញ​ជា​បរិសុទ្ធ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​ស្អាត ដោយ‌សារ​សត្វ​ណា​ដែល​លូន​វារ​នៅ​ដី​ឡើយ

45. ដ្បិត​អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​បាន​នាំ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ធ្វើ​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​បរិសុទ្ធ។

46. នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សត្វ​ជើង​៤ សត្វ​ហើរ និង​គ្រប់​ទាំង​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី

លេវីវិន័យ 11